ថ្ងៃនេះបានចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញជាមួយភរិយាជាទីស្រឡាញ់។ (តែពីរនាក់បានហើយយាយនិងតា) នៅទូទាំងប្រទេសចាក់ដូសទី៣ឬដូសជំរុញ បានប្រមាណជិត៧៨មុឺននាក់រួចទៅហើយ។ យើងនឹងបន្តការចាក់ដូសទី៣ឱ្យបានគ្រប់ៗគ្នាសម្រាប់បងប្អូនដែលបានចាក់ដូសទី១និងដូសទី២រួចរាល់ទៅតាមពេលវេលាដែលត្រូវចាក់ដោយ គិតពីដូសទី២ទៅដូសទី៣ក្នុងរយ:ពេលពី៤ទៅ៦ខែ៕ (សូមផូសឡើងវិញព្រោះការផូសលើកមុន ត្រូវបានធ្វើឱ្យច្របូកច្របល់ដោយសារ ជំនួយការ)។