ពេញមួយសប្តាហ៍ទើប ជីតាបានមកលេងជាមួយចៅស្រីទី២២។ ចៅស្រីទី២១ក៍ដូចគ្នាដែរមិនបានបីចៅ ចេញពីបន្ទប់សម្រាល

មិនបានបីចៅ ចេញពីពេទ្យមកផ្ទះនិងមិនបានបីចៅ ចេញយកពន្លឺព្រះអាទិត្យពេលគម្រប់ មួយខែ។ កូវីដ១៩វាបានបំផ្លាញនូវទំនៀមទម្លាប់ ដែលបន្សល់ទុកពីដូនតាអស់ហើយដែល សូម្បីតែជួបចៅក៍ត្រូវពាក់ម៉ាស់ផងដែរដើម្បីការពារសុខភាពចៅ។ យើងត្រូវរៀនរស់នៅ ជាមួយនឹងរបៀបរបបថ្មីដើម្បីសេចក្តីសុខទាំងអស់គ្នា។ មានរូបភាពដែលមកលេងម៉ាលីយ៉ាកាល ពី៧ខែមុននិងរូបភាពមកលេងជាមួយ ម៉ានីសានាថ្ងៃនេះព្រមទាំងចៅៗជាង១០នាក់មកលេងជាមួយ៕