ថ្ងៃទី៣មករា២០២១នេះខ្ញុំនិងភរិយាទទួលបានចៅ ស្រីម្នាក់ទៀតដែលជាចៅទី២២និងអាច ជាចៅចុងក្រោយប្រសិនបេីពុំមានកូនណា មួយចង់បានកូនបន្ថែមទៀតនោះទេ។

កាលពីខែមករាឆ្នាំ២០០០ ខ្ញុំនិងភរិយាទទួល បានចៅស្រីលើកដំបូង។ ពេលនេះខែមករា ឆ្នាំ២០២១បានទទួលចៅស្រីទី២២ដែលនេះបញ្ជាក់ថាមួយឆ្នាំយើងខ្ញុំទទួលបាន ចៅម្នាក់។ មកដល់ពេលនេះខ្ញុំមានចៅប្រុស១២នាក់ និងចៅស្រី១០នាក់។ ក្រុមកីឡាបាល់ទាត់បុរស ក្រុមកីឡាបាល់ ទះបុរស បាល់ទះនារី ក្រុមកីឡាបាល់បោះ បុរស បាល់បោះនារី និងកីឡាផ្សេងទៀតដែលប្រើមនុស្សតិចជាង១២នាក់បង្កើតបានយ៉ាងងាយ។ នៅមានទៀត ខ្ញុំនឹងខិតខំ បង្កើតវង់តន្រ្តីសម័យរបស់ចៅៗខ្ញុំមួយវង់ ទៀតព្រោះពេលនេះចៅប្រុសចៅស្រី ចេះលេងភ្លេងនិងច្រៀងបានខ្លះហើយ។ សម័យកូវីដ១៩ ខ្ញុំទទួលបានចៅស្រី២នាក់ ហើយជីតាមិនបានទៅបីចៅចេញពីបន្ទប់ សម្រាលដូចចៅមុនៗ ទេព្រោះជាវិធានការណ៍ប្រឆាំងកូវីដ១៩៕