នៅក្នុងឱកាសចូលឆ្នាំសកល ២០២១ នេះ ខ្ញុំព្រះករុណា និងភរិយា សូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលជាមួយនឹងពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ទន្ទឹមនឹងនេះដែរ សូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ការពារកុំអោយឆ្លងកូវីដ-១៩ ដោយ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជឹល ទឹកអាល់កុល ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព

ជាពិសេសត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួនត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ នៅក្នុងឱកាសចូលឆ្នាំសកលនេះ សូមបងប្អូនមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅកំសាន្តជិតឆ្ងាយនៅទូទាំងប្រទេស៕