បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ស្មារតីសាមគ្គីភាព វប្បធម៍នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ក្នុងចំណោមប្រជាជនកម្ពុជាយើងមាន ធំធេងមហាសាលដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៍រឹងមាំ។ មកដល់ពេលនេះថវិកាដែលសប្បុរសជនចូលតាមតិចតាមច្រើនតាមសទ្ធាជ្រះថ្លាមានប្រមាណជាង៣០លានដុល្លារ។ ដោយមានសំណូមពរពីប្រជាជនយើង

ខ្ញុំព្រះករុណាខ្ញុំ សុំបន្ថែមគណនី៤ទៀតនៅ1-ធនាគារអេសុីលីដា, 2-ភ្នាក់ងារវីង (Wing), 3-ធនាគារវឌ្ឍនះ 4-ធនាគារកាណាឌីយ៉ា ដែលអាចផ្ទេរជាប្រាក់រៀលនិងប្រាក់ដុល្លារ ដោយមិនមានការបង់សេវា។ 1)-សម្រាប់វីង ( Wing) គណនីប្រាក់រៀលគឺ 9992, ប្រាក់ដុល្លារគឺ 9991។ 2)-ចំពោះអេស៉ីលីដា គណនីប្រាក់រៀលគឺ 00010556999989, ប្រាក់ដុល្លារគឺ 00010556999999។ 3)-ចំពោះធនាគារវឌ្ឍនះ គណនីប្រាក់រៀលគឺ 050.01.66.099999.7, ប្រាក់ដុល្លារគឺ 050.02.66.009999.7។ 4)-ចំពោះធនាគារកាណាឌីយ៉ា គណនីប្រាក់រៀលគឺ 0010005261568, ប្រាក់ដុល្លារគឺ 0010005261557។ សូមជនរួមជាតិយើងដែលចង់ចូលរួមផ្ញើប្រាក់តាមរយះលេខគណនីខាងលេីនេះដើម្បីចូលរួមទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ដែលខ្ញុំព្រះករុណាខ្ញុំមានបំណងចាក់ជូនប្រជាជនឱ្យបាន១០លាននាក់ដែលត្រូវការវ៉ាក់សាំងរហូត២០លានដូសនិងតម្រូវការចំពោះមុខនាដំណាក់កាលទីមួយចំនួន១លានដូសសម្រាប់ចាក់ជូន៥០មុឺននាក់ដែលកំពុងបំពេញការងារនៅកន្លែងដែលមានហានិភ័យនិងកំពុងមានហានិភ័យដែលអាទិភាពផ្តល់ជូនគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៍គ្រប់ប្រភេទរហូតដល់កម្មករបោសសំរាមសំអាតទីក្រុងទីប្រជុំជន។ល។ដែលត្រូវទទួលបាននៅដំណាក់កាលទីមួយនេះ។ ខ្ញុំព្រះករុណាខ្ញុំជឿជាក់ថាកម្ពុជាយើងពិតជាអាចធ្វើបានក្នុងស្មារតីសាមគ្គីនិងការចូលរួមដូចសព្វថ្ងៃនេះ៕