បងប្អូនជនរួមជាតិ! ព្រឹកមុិញនេះខ្ញុំសំរេចឱ្យបញ្ចេញសាច់ ប្រាក់ជាង១០០០លានរៀលជូនទៅ រាជធានីខេត្តនៅទូទាំងប្រទេសសម្រាប់ ជួយដល់គ្រួសារក្រីក្រដែលត្រូវធ្វើ ចត្តាឡីស័កដែលគ្រួសារនីមួយៗនឹង

ទទួលបាន២មុឺនរៀលក្នុងមួយថ្ងៃដែល មានរយៈពេល១៥ថ្ងៃដែលថវិកាសរុប ទទួលបាន៣០មុឺនរៀលក្នុងមួយគ្រួសារ។ សូមកុំមានការភាន់ច្រឡំថាខ្ញុំតម្រូវឱ្យធ្វើ ចត្តាឡីសក័១៥ថ្ងៃ។ការធ្វើចត្តាឡីស័ក ត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះតែខ្ញុំផ្តល់ជូន ថវិកាសម្រាប់១៥ថ្ងៃក្នុងបំណងជួយដល់ ប្រជាពលរដ្ឋក្រីក្រតែប៉ុណ្ណោះ។ ជូនពរបងប្អូនជនរួមជាតិឃ្លាតចាកឆ្ងាយ ពីកូវីដ-១៩នេះ៕