ព្រឹត្តិការណ៍៣វិច្ឆិកា ដែលបង្កឡើងដោយកូវីដ១៩បានពន្យារ ពេលការបើកការដ្ឋានសាងសង់ផ្លូវ៣៨ ខ្សែនៅក្រុងសៀមរាប។ ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្ត សៀមរាបដើម្បីបើកការដ្ឋានសាងសង់ នៅថ្ងៃ៣០វិច្ឆិកា២០២០ខានស្អែកនេះ។ ប្រមាណជាងមួយឆ្នាំទៀតក្រុងសៀមរាប នឹងមានផ្លូវល្អដែលខ្ញុំផ្តោតសំខាន់លើ ចំណុច៤គឺ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសោភណ័ភាពសម្រាប់ទីក្រុងទេសចរណ៍មួយនេះ។ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តី សុខ សេចក្តីចំរើន៕