ដោយសារជាប់រវល់ ពិសេសការដោះស្រាយជួយប្រជាជនដែល រងគ្រោះដោយទឹកជំនន់បូកបន្ថែមដោយ ការធ្វើចត្តាឡីស័ក១៤ថ្ងៃ ខ្ញុំមិនបានវាយ កូនគោលឬហាត់ប្រាណជាងមួយខែ ហើយ។ ថ្ងៃនេះចេញវាយកូនគោលលើកដំបូង ជាមួយសម្ភារៈថ្មីពិនិត្យឃើញថាកម្លាំង វាយហាក់ខ្លាំងជាងមុនបន្ទាប់ពីសម្រាក ក្នុងបន្ទប់១៤ថ្ងៃ។អ្វីដែលប្លែកគឺក្បាល ពោះដូចជាធំជាងមុន ដូចនេះខ្ញុំត្រូវដើរ ឱ្យបានពី៨ទៅ១០គីឡូម៉ែត្រនាថ្ងៃនេះ។

សូមអភ័យទោសដែលខ្ញុំយកថ្ងៃធ្វើការ មកវាយកូនគោលតែខ្ញុំបានពិនិត្យសម្រេចនិង ចុះហត្តលេខាលើឯកសារនាៗរួចហើយ និងពេលល្ងាចខ្ញុំបន្តការងារដដែល។ មូលហេតុដែលខ្ញុំធ្វើដូចនេះក៏ព្រោះតែ ចង់ដឹងអំពីសុខភាពក្រោយការធ្វើចត្តាឡីស័ក១៤ថ្ងៃតើមានការប្រែប្រួលយ៉ាង ណា?។ម្យ៉ាងទៀតទីលានវាយកូនគោល នៅជាប់នឹងរបងផ្ទះមិនបានចេញទៅវាយនៅទីលានឆ្ងាយពីផ្ទះនោះទេ។ លាហើយព្រឹត្តិការណ៍៣វិច្ឆិកា៕