ថ្ងៃនេះជាថ្ងៃទី៤នៃការ ធ្វើចត្តាឡីស័ករបស់ខ្ញុំនិងភរិយា។ ក្នុុងការរស់នៅដាច់ដោយឡែកតែក្នុងបន្ទប់រយៈពេល៤ថ្ងៃកន្លងមកនេះទាំងខ្ញុំនិងភរិយាពិសេសខ្លួនខ្ញុំផ្ទាល់ពុំមានឃើញសញ្ញាណាមួយខុសប្រក្រតី ឡើយគឺមានសភាពធម្មតាដូចពេលមុន ថ្ងៃទី៣វិច្ឆិកា២០២០ដដែល។

តែទោះយ៉ាងនេះក្តីខ្ញុំត្រូវតែបន្តការធ្វើ ចត្តាឡីស័កនិងការធ្វើតេស្តតាមការ កំណត់របស់ផ្នែកសុខាភិបាល។ ថ្ងៃ៩វិច្ឆិកា២០២០ខាងមុខគ្រូពេទ្យនឹងយកសំណាកទៅធ្វើតេស្តជាលើកទី២ ដែលខ្ញុំសង្ឃឹមថានឹងអវិជ្ជមានបន្តទៀត។ ឆ្លៀតឱកាសនេះខ្ញុំសូមអំពាវនាវចំពោះ បងប្អូនទាំងជិត៩០០នាក់ដែលជាប់ពាក់ ព័ន្ធដោយផ្ទាល់ឬដោយប្រយោលក្នុង ដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការបរទេស ហុងគ្រីបន្តធ្វើចត្តាឡីស័កនិងធ្វើតេស្ត ឱ្យបានហ្មត់ចត់តាមការណែនាំរបស់ ក្រសួងសុខាភិបាល។ សូមអរគុណចំពោះបងប្អូនជនរួមជាតិ ដែលចូលរួមកង្វល់អំពីសុខភាពរបស់ខ្ញុំ និងជូនពរដល់ខ្ញុំនិងភរិយាក៏ដូចជាមន្ត្រី រួមការងារជាមួយខ្ញុំ៕