ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅ កាន់ខេត្ត បន្ទាយមានជ័យដើម្បីសួរសុខ ទុក្ខនិងជួយឧបត្ថម្ភប្រជាជនប្រមាណ ពីរមុឺនគ្រួសារដែលរងគ្រោះដោយជំនន់ ទឹកភ្លៀង។ខ្ញុំនឹងបំពេញការងារពីរថ្ងៃនៅ ខេត្តបន្ទាយមានជ័យគឺថ្ងៃ២១និងថ្ងៃ២២ខែតុលាឆ្នាំ២០២០ មុននឹងត្រឡប់មកភ្នំពេញវិញដើម្បីដឹកនាំការប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃ២៣ ខែតុលាឆ្នាំ២០២០។

ខេត្តបន្ទាយមានជ័យជាខេត្តដែលរងគ្រោះធ្ងន់ជាងគេនិងយូរជាងគេដែល ចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផងនិង ស្តារឡើងវិញក្រោយទឹកជំនន់ផង។ សូមអរគុណសប្បុរសជនដែលជួយផ្តល់ ជាថវិកា សម្ភារៈ ស្បៀងអាហារ។ល។ តាមរយះរាជរដ្ឋាភិបាលឬកាកបាទក្រហមឬអាជ្ញាធរថ្នាក់ក្រោម ជាតិឬចុះចែកផ្ទាល់ដល់ប្រជាជនដែល រងគ្រោះ។សូមកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃក្រុមយុវជនទាំងអស់ដែលបាន ចូលរួមជួយសង្រ្គោះប្រជាជននៅតំបន់ រងគ្រោះដែលនេះបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំនិងទូលំទូលាយនៃ ជាតិយើង។ សូមជូនពរបងប្អូនជនរួមជាតិជួបតែ សេចក្តីសុខ៕