ថ្ងៃនេះទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំបានធ្វើនៅកំហុសដោយអចេតនាមួយ។ នោះគឺការប្រើវ៉ែនតាពណ៍ខ្មៅក្នុងពេល ដង្ហែព្រះមហាក្សត្រនិងហ្លួងម៉ែយាង ចេញទៅសាធារណរដ្ឋប្រជាមានិតចិន នៅព្រលានយន្តហោះពោចិនតុង។ នេះមិនមែនជាទម្លាប់ខាងពិធីការរបស់

ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំឡើយតែ ដោយសារភ្នែកចាញ់ពន្លឺថ្ងៃ ក៍មិនបាន ដូរវ៉ែនតាសជំនួសវិញ។ ទួលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសូមព្រះរាជ ទោសចំពោះព្រះអង្គទាំងទ្វេនិងសូម អភ័យទោសពីបងប្អូនជនរួមជាតិចំពោះ កំហុសដោយអចេតនានេះ៕