ថ្ងៃអាទិត្យទី ១៦ សីហា ស្អែកនេះ ខ្ញុំនឹងចូលរួមសម្ពោធបើកអោយដំណើរការនូវសួនទឹកកំសាន្ត “Garden City Water Park” របស់ក្រុមហ៊ុនឯកជនមួយនៅ សង្កាត់ ព្រែកតាសេក ខ័ណ្ឌ ជ្រោយចង្វារ នៅជិតវិមានឈ្នះឈ្នះ ក្នុងរាជធានីភ្នំពេញ។ បើទោះបីកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្តី ក៏ប៉ុន្តែមិនបានបង្អាក់ដល់ដំណើរការអភិវឌ្ឍន៍ និងកិច្ចការវិនិយោគរបស់ក្រុមហ៊ុនឯកជនឡើយ។

សូមអរគុណដល់បណ្តាក្រុមហ៊ុនជាតិនិងអន្តរជាតិទាំងអស់ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយកាន់តែរីកចម្រើនទៅមុខ។ ទោះទៅកំសាន្តនៅទីណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នកុំអោយឆ្លងជំងឺកូវីដ-19 អោយសោះ។ អរគុណសន្តិភាព