៣ជំនាន់មនុស្សមានជាង៣០នាក់ នេះគិតតែខ្លួនខ្ញុំ និងភរិយាតែប៉ុណ្ណោះដោយមិនទាន់គិត បងប្អូនប្រុសស្រីខ្ញុំ៥នាក់ និងបងប្អូន ប្រុសស្រីភរិយាខ្ញុំ៣នាក់ទៀតផង។

បើគិតតែឪពុក ម្តាយខ្ញុំគាត់មានកូន ចៅ និងចៅទួតរហូតជាង១០០នាក់ឯណោះ។ សម្រាប់ខ្ញុំប្រហែលជាតាមគាត់មិនទាន់ ទេព្រោះក្មេងៗពេលនេះមិនចង់មានកូន ច្រើនទេ។ ពេលជួបកូនៗនិងចៅៗកាលពីថ្ងៃ៥សីហាកន្លងមកបានចៅថតជាមួយ ចៅ១៩នាក់អវត្តមាន២នាក់គឺចៅទី១និង ចៅទី១៩។ ចៅប្រុស៣នាក់និងចៅស្រីម្នាក់បាន លេងភ្លេងនិងច្រៀងជូនជីដូនជីតាស្តាប់។ ចៅប្រុស៣នាក់មកសុំថតរូបជាមួយជីតា ប្រហែលចង់វាស់កំពស់ជាមួយជីតា ហើយមើលទៅ៕