ថ្ងៃ៥ខែសីហា២០២០ស្អែកនេះ ជាខួបកំណើតគម្រប់៦៨ឈានចូល ៦៩ឆ្នាំរបស់ខ្ញុំ(៥សីហា១៩៥២-៥សីហា ២០២០)។

សូមអរគុណបងប្អូនដែលបានជូនពរខ្ញុំ ទោះបីខុសឆ្នាំក៏ដោយព្រោះខ្ញុំមានថ្ងៃ កំណើតដល់ទៅពីរ៖ ១.ថ្ងៃ៤មេសា១៩៥១ដែលខ្ញុំបានបក ស្រាយម្តងរួចហើយគឺថ្ងៃ៤មេសាយក ថ្ងៃចូលបម្រើកងទ័ពតាមការអំពាវនាវ របស់សម្តេចឪសម្តេចព្រះនរោត្តមសីហនុឆ្នាំ១៩៧០។ ឯឆ្នាំ ១៩៥១ដោយអ្នកវាយអង្គលីលេខវាយ ច្រឡំនិងយកទៅផ្សាយល្ងាចថ្ងៃ ៨មករា១៩៧៩ក្រោយពេលខ្ញុំត្រូវបាន ជ្រើសតាំងជារដ្ឋមន្ត្រីការបរទេស។ពេល នោះខ្ញុំមិនបានកែតម្រូវទេព្រោះចង់ឱ្យ ខ្លួនមានអាយុច្រើនបន្តិចដោយសារកាន់ តំណែងជារដ្ឋមន្ត្រីការបរទេសអាយុមិន ទាន់គ្រប់២៧ឆ្នាំផង។ ២.ថ្ងៃកំណើតពិតប្រាកដរបស់ខ្ញុំគឺថ្ងៃ ៥សីហា១៩៥២ត្រូវនឹងថ្ងៃអង្គារ១៥កើត ខែស្រាពណ៏ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦។ ទោះជូនពរ៦៩ឆ្នាំឬ៧០ឆ្នាំគឺទទួលបាន ទាំងអស់និងសូមអរគុណសម្រាប់ការ ស្រឡាញ់រាប់អាន។ ការបញ្ជាក់របស់ខ្ញុំខាងលើសំដៅបញ្ជាក់ តើថ្ងៃកំណើតពិតប្រាកដមួយណា។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន៕