ដំណាក់កាលកូវីត១៩លេងដឹង ថាថ្ងៃណាជាថ្ងៃធ្វើការឬថ្ងៃណាជាថ្ងៃ ឈប់សម្រាកទៀតហើយ។ មុនកូវីត១៩កម្មវិធីទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសរាប់មិនអស់។ ពេលកូវីត១៩មកដល់ការងារភាគច្រើន ធ្វើនៅផ្ទះដោយពិនិត្យសម្រេចនិងចុះ ហត្ថលេខាលើឯកសារក្នុងរង្វង់ពី២០ទៅ ៣០ច្បាប់ក្នុងមួយថ្ងៃ។

ក្រៅពីឯកសារគឺមើលរបាយការណ៏ពីរាជធានីខេត្តទាំង២៥ ការសុំ យោបល់ឬពិគ្រោះយោបល់ជាមួយ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រីឬរដ្ឋមន្ត្រី តាមប្រពន្ធ័whatsapp.telegam.line និងប្រពន្ធ័ផ្សេងទៀតដែលនេះជាផ្នែក មួយនៃការប្រយុទ្ធជាមួយកូវីតផងដែរ។ ថ្ងៃនេះហាត់ប្រាណដោយវាយកូន គោលនៅក្បែរផ្ទះទៀតហើយ។ ចាប់ពីពេលនេះទៅខ្ញុំលេងចេញទៅ វាយនៅតារាងខាងក្រៅទៀតហើយ លើកលែងតែត្រូវទៅបើកការប្រកួត ពានរង្វាន់ធំៗដែលប្រកួតក្នុងប្រទេស យើង។ ភរិយាខ្ញុំ កូនៗខ្ញុំនិងអង្គរក្សរីករាយជាមួយ ព័ត៌មាននេះព្រោះពួកគេបារម្មណ៏ពី សន្តិសុខពិសេសការឆ្លងកូវីត១៩មកលើ រូបខ្ញុំតែម្តង៕