យប់មិញបន្ទាប់ពីខ្ញុំបង្ហោះការ វាយកូនគោល ខ្ញុំទទួលបានរូបថតខ្ញុំនិង ភរិយាមួយសន្លឹកតាមរយៈ Facebook ឈ្មោះRado SamAunដែលចូលមក Comment ។ នេះជារូបថតដែលខ្ញុំមិនដែលបានឃើញ ហើយមិនដែលបានដឹងថាថតនៅឆ្នាំ ណានិងនៅកន្លែងណា?។ ប្រសិនលោកRado SamAun អាច

ជួយប្រាប់ខ្ញុំបានខ្ញុំសូមអរគុណទុកជាមុន ព្រោះរូបថតមួយសន្លឹកនេះមើលទៅដូច ជាខ្ញុំកំពុងបណ្តើរប្រពន្ធដើរលេងដែល ពាក់សុទ្ធតែវ៉ែនតាខ្មៅនិងក្នុងវ័យមិនទាន់ក្លាយជាជីតារបស់ចៅនៅឡើយ គ្រាន់តែមិនដឹងថាថតនៅពេលណានិង ថតនៅកន្លែងណា?។