នៅព្រឹកថ្ងៃអង្គារ៍ទី ១៤ កក្កដា នេះ ខ្ញុំនឹងចុះទៅពិនិត្យមើលជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ហើយនឹងឆ្លៀតឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករនៅស្រុកពាមរក៍ខេត្តព្រៃវែងផងដែរ ប្រសិនបើពេលវេលាអនុញ្ញាត្តិ។ «ស្ថានីយ៍ផលិតកូនត្រីពូជ» នេះបានបង្កើតឡើងនៅឆ្នាំ១៩៨៨ ដោយរដ្ឋបាលជលផល សហការជាមួយអង្គការប៉ាដិក លើផ្ទៃដី១៦ហិកតា។ មកដល់ឆ្នាំ២០០៨

ក្រសួងកសិកម្មបានប្តូរឈ្មោះនិងបង្កើតទៅជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបរហូតមកដល់សព្វថ្ងៃ។ មជ្ឈមណ្ឌលនេះ បានផលិតពូជត្រីរាប់លានកូនជារៀងរាល់ឆ្នាំ ដូចជាត្រីឆ្ពិន ត្រីប្រា ត្រីអណ្តែង ត្រីទីឡាព្យ៉ា កង្កែប បង្កង និងប្រភេទត្រីកាបមួយចំនួនទៀត សម្រាប់ចែកដល់កសិករចិញ្ចឹមទូទាំងប្រទេស និងលែងចូលទៅក្នុងដែនទឹកសាធារណៈ និងស្រះជម្រកត្រីសហគមន៍ជដើម។ យើងនាំគ្នាបំផុសចលនាប្រជាកសិករឱ្យចូលរួមដាំដុះដំណាំស្បៀងតាមគោលការណ៍អភិវឌ្ឍន៍បៃតង ចិញ្ចឹមសត្វ និងវារីវប្បកម្មឱ្យបានសកម្មនៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី៤ ដែលកម្ពុជាកំពុងមានការអភិវឌ្ឍពីប្រទេសពឹងផ្អែកលើវិស័យកសិកម្មទៅជាកសិ-ឧស្សាហកម្មវិញនេះ៕ អរគុណសន្តិភាព