ពាក្យចាស់ពោលថា(ឃ្លានឆ្ងាញ់ស្រឡាញ់ល្អ)ពិតជាមិន ខុសនោះទេ។

គិតពីម៉ោង១២ថ្ងៃ៣មករារហូតដល់ម៉ោង ១៣ថ្ងៃ៤មករាជាង២៤ម៉ោងខ្ញុំមិនបាន ទទួលទានបាយទេគ្រាន់តែផឹកទឹកធម្មតាប៉ុណ្ណោះ។ ទាំងខ្ញុំទាំងសម្តេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំផ្សេងទៀតសុទ្ធតែឃ្លាន ដូចគ្នា។យើងបានយកបាយសម្រាប់ ផ្គត់ផ្គង់ជូនកម្លាំងចូលរួមរុករកនិងជួយ សង្គ្រោះមួយប្រអប់ម្នាក់មកទទួលទាន។ ពិតជាឆ្ងាញ់ហើយយើងលែងគិតពី អនាម័យដោយសារដីហុយចេញពី អាគារបាក់រលំពេលគ្រឿងចក្រកំពុង បុកនិងកាយគំនរបាក់បែកនោះហើយ។ ខ្ញុំទទួលទានអស់ប្រហែល១ភាគ៥នៃ បាយក្នុងប្រអប់ ប៉ុន្តែសម្តេចក្រឡា ហោម ស ខេងអស់ជាងពាក់កណ្តាល ឯណោះ។ នេះពិតជា(ឃ្លានឆ្ងាញ់ស្រឡាញ់ល្អ) មែន។ អរគុណសន្តិភាព!