បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយនៅទូទាំងប្រទេសបានចូលរួមឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំសកលថ្មី២០២០ កាលពីយប់មិញក្នុងបរិយាកាសសប្បាយរីករាយក្រៃលែងទាំងនៅក្នុងនិងក្រៅប្រទេស។ ឱកាសនៃការចូលរួមអបអរសាទរនិងកំសាន្តសប្បាយនៅក្នុងពិធីបុណ្យតូចធំទាំងអស់នេះបានគឺដោយសារប្រទេសជាតិយេីងមានសុខសន្តិភាព។

គ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់។ អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយដែលបានចូលរួមថែរក្សាការពារសន្តិភាពនៅក្នុងប្រទេសជាតិយេីង។ សូមជូនពរបងប្អូនជនរួមជាតិនិងកូនក្មួយជាទីស្រឡាញ់ទាំងអស់នៅក្នុងឆ្នាំថ្មី ២០២០នេះជួបតែសេចក្តីសុខ សេចក្តីចម្រេីនសំណាងល្អ ជាមួយនឹងពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡេីយ។ [អរគុណសន្តិភាព]