មុនថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ ដែលជាខួបទី៤០នៃខួបអាពាហ៍ពិពាហ៍របស់សម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិតឈានចូលមកដល់

សម្ដេចតេជោនឹងចេញផ្សាយប្រវត្តិអាពាហ៍ពិពាហ៍របស់សម្ដេចជា៣វគ្គ​។​ សម្ដេចបានសរសេរនៅលើគេហទំព័រហ្វេសប៊ុករបស់សម្ដេច​ "៤០ ឆ្នាំមុនគឺនៅថ្ងៃទី ២ ខែ មករា ឆ្នាំ១៩៧៦ នោះហើយ ដែលខ្ញុំត្រូវបានអង្គការកោះ ហៅឱ្យទៅរៀបការដែលប្រព្រឹត្តិទៅនៅ ថ្ងៃទី ៥ ខែ មករា ១៩៧៦។ ថ្ងៃនេះទី២ ខែ មករាឆ្នាំ ២០១៦ គឺមានរយះពេល៤០ឆ្នាំ ដែលខ្ញុំត្រូវសរសេររៀបរាប់អំពីប្រវត្តិដែលខ្ញុំ និង ភរិយាបានស្គាល់គ្នា និង បានរៀបការក្នុងរបប ប៉ុល ពត។ពិតមែនតែវាជារឿងរបស់ខ្ញុំ តែវាក៏ជារឿងរ៉ាវកើតឡើងទាក់ទងជាមួយប្រជាជនទូទាំងប្រទេសដែលស្ថិតក្នុងរបបនយោបាយប្រល័យពូជសាសន៍ ហើយក៏ជាប់ទាក់ទងដល់ប្រវត្តិនៃការតស៊ូរំដោះជាតិផងដែរ។ ការរៀបរាប់របស់ខ្ញុំមិនគ្របដណ្តប់លើដំណើរជីវិតទាំងមូលទេ។ ការរៀបរាប់នេះគឺផ្តោតសំខាន់ តើខ្ញុំ និង ភរិយាខ្ញុំជួបគ្នាដោយរបៀបណា? ហើយការរៀបការប្រព្រឹត្តិទៅបែបណា? និងរៀបរាប់ក្រោយពេលរៀបការមួយរយះខ្លីប៉ុណ្ណោះ។

រឿងដែលនៅសេសសល់ ខ្ញុំនឹងសរសេរដើម្បីផ្សព្វផ្សាយជាបន្តបន្ទាប់ទៀត។ អាស្រ័យដោយអត្ថបទវែង ខ្ញុំរៀបចំផ្សាយជា ៣វគ្គ។ វគ្គ១ នឹងផ្សាយនៅ ថ្ងៃ ៣ មករា។ វគ្គ ២ផ្សាយថ្ងៃ ៤ មករា និង វគ្គ៣ បញ្ចប់ផ្សាយថ្ងៃ ៥មករាដែលជាថ្ងៃខួប៤០ឆ្នាំ នៃថ្ងៃរៀបការ (៥ មករា១៩៧៦-៥ មករា ២០១៦)។ 

ពេលអានចប់ សូមមេត្តាជួយប្រាប់ខ្ញុំផងថា តើខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំមុន ឬ ប្រពន្ធខ្ញុំស្រឡាញ់ខ្ញុំមុន? ៕"

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា