ល្ងាចនេះ ខ្ញុំនឹងទៅចូលរួមពិធីបុណ្យសមុទ្រ នៅខេត្តកំពត។ ពិធីបុណ្យសមុទ្រនេះគឺចាប់ពី ថ្ងៃទី ២០ ដល់ ២២ ធ្នូ ឆ្នាំ ២០១៩។ សូមអញ្ជើញបងប្អូនជនរួមជាតិ និងក្មួយៗ យុវជនចូលរួមសប្បាយរីករាយជាមួយ កម្មវិធីសម្តែងសិល្បៈយប់នេះផង និងទិញទំនិញ នៅតាមស្តង់ជាច្រើនដែលបានរៀបចំ នៅទីតាំងប្រារព្ធកម្មវិធី

ព្រមទាំងស្នាក់កំសាន្តសប្បាយនៅតំបន់ឆ្នេរសមុទ្រខេត្តកំពត។ សូមជូនពរបងប្អូនជនរួមជាតិជួបតែ សេចក្តីសុខ និងបានសប្បាយរីករាយក្នុង ថ្ងៃចុងសប្តាហ៍ទាំងអស់គ្នា។