បន្ទាប់ពីការអំពាវនាវរបស់ខ្ញុំ ដើម្បីជួយដល់មន្ទីរពេទ្យកាល់ម៉ែត មកដល់ ម៉ោង១៧ថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៩នេះសប្បុរសជនដែលបានចូលរួម បានថវិកាសរុបចំនួន74,553,536$និងជាប្រាក់រៀលចំនួន271,514,700រៀល បើគិតទាំងថវិការដ្ឋ30លានដុល្លារផង មានចំនួន104,553,536$និង 271,514,700រៀល។

សូមអរគុណចំពោះសប្បុរសជនដែល បានបរិច្ចាគដើម្បីសង្រ្គោះជិវិតមនុស្ស តាមរយៈការធ្វើទំនើបកម្ម មន្ទីរពេទ្យកាល់ម៉ែតឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិដែលមាន លក្ខណៈទំនើបនិងពហុឯកទេស។ ដោយថវិកាដែលទទួលបានល្មមគ្រប់ គ្រាន់ដើម្បីចំណាយលើការសាងសង់ និងបំពាក់សម្ភារៈបរិក្ខារសម្រាប់មន្ទីរ ពេទ្យកាល់ម៉ែតរួចហើយខ្ញុំសូមប្រកាស បញ្ចប់ការទទួលយកនូវការបរិច្ចាគពី សប្បុរសជនចាប់ពីម៉ោង១៩.00ថ្ងៃទី ១៦ខែធ្នូឆ្នាំ២០១៩តទៅ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចំរើន៕