ស្ថិតក្នុងស្ថានភាពនៃការបន្ត សង្គ្រោះបន្ទាន់នៃជំងឺម្តាយក្មេកខ្ញុំ ខ្ញុំបន្ត លុបចោលការចូលរួមកម្មវិធីមួយចំនួន សម្រាប់ចុងសប្តាហ៍នេះនិងសប្តាហ៍ក្រោយដោយប្រគល់ជូនឧបនាយករដ្ឋមន្រ្តីមួយចំនួនចូលរួមជំនួសព្រោះ កម្មវិធីនេះមិនអាចលើកពេលរង់ចាំ វត្តមានរបស់ខ្ញុំបានឡើយ។ សប្តាហ៍ក្រោយខ្ញុំត្រៀមទទួលអគ្គរដ្ឋទូត បរទេសពីររូប អភិបាលក្រុងប៉ារីសមួយ

រូបនិងអគ្គលេខាធិការនៃសមាគមប្រទេសនិយាយភាសាបារាំងមួយរូបប៉ុណ្ណោះ។ បើទោះជាខ្ញុំមិនបានបង្ហាញមុខជាសាធារណៈនៅក្នុងការប្រជុំទាំងនៅ ក្រៅប្រទេសនិងកម្មវិធីនានានៅក្នុង ប្រទេសក៍ដោយក៍ខ្ញុំនៅតែបន្តដោះ ស្រាយការងារជាការពិនិត្យសម្រេចនិងចុះហត្ថលេខាលើឯកសារនានា ដូចបានធ្វើកន្លងមកមិនមានការអាក់ខាន ឡើយបើទោះបីខ្ញុំអត់ងងុយនិងហត់នឿយក្នុងការស្នាក់នៅមន្ទីរពេទ្យ ក៍ដោយ។ ខ្ញុំនឹងបន្តការតាមដានមើលថែទាំ ម្តាយក្មេកខ្ញុំតទៅទៀតព្រោះពុំមាន ពេលផ្សេងទៀតដើម្បីបំពេញតួនាទីជាកូនកត្តញ្ញូនោះឡើយ។ ខ្ញុំសង្ឃឹមថាបងប្អូនជនរួមជាតិនឹងយោគយល់ដល់ការលំបាករបស់ខ្ញុំនិង យល់ពីអារម្មណ៍របស់ខ្ញុំនាពេលដ៍លំបាក នេះ។ខ្ញុំមិនទុកឱ្យម្តាយក្មេកខ្ញុំចាកចោលខ្ញុំដោយមិនបានលានោះឡើយ។ សូមអរគុណសម្តេច ឯកឧត្តម លោក ជំទាវឧបនាយករដ្ឋមន្ត្រីដែលបានធ្វើជា តំណាងខ្ញុំចូលរួមក្នុងការប្រជុំទាំងក្នុងនិង ក្រៅប្រទេស៕