ដំណើរកំសាន្តលក្ខណៈគ្រួសាររបស់សម្ដេចតេជោជាមួយក្រុមគ្រួសារ បងប្អូន កូនក្មួយ ជាពិសេសចៅៗជាទីស្រលាញ់ទាំង១៧នាក់របស់សម្ដេច

បានបង្ហាញសាធារណជននូវការរស់នៅយ៉ាងសាមញ្ញដូចទៅនឹងក្រុមគ្រួសារបងប្អូនប្រជាពលរដ្ឋដ៍ទៃទៀតដែលបានសម្រាកលំហែក្នុងឪកាសបុណ្យឆ្លងឆ្នាំសកល២០១៦ ដែលបានធ្វើដំណើរទៅគ្រប់ទីកន្លែងកំសាន្តផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជាយ៉ាងសប្បាយរីករាយ។ សម្ដេចបានលើកឡើងថា  "ម្សិលមិញ ចៅៗខ្ញុំ ពួកគេសប្បាយណាស់ តែស្ថិតក្រោមការមើលថែរបស់ឪពុកម្តាយគេ។ ភរិយាខ្ញុំទៅផ្សារ ឯខ្ញុំចុះងូតទឹកយ៉ាងសប្បាយ ដែលមានទាំងខ្មែរទាំងបរទេសមុជជាមួយគ្នា និងដើរតាមឆ្នេរសមុទ្រជាមួយគ្នា។

ប្រទេសមានសន្តិភាពគឺបែបនេះ ប្រជាជនកម្ពុជាមានសេរីភាពដើរកំសាន្តគ្រប់ទីកន្លែងដែលខ្លួនចង់ទៅ។ ទេសចរបរទេសយ៉ាងច្រើនមកកំសាន្តនៅឆ្នេរសមុទ្រ។ ជនជាតិបារាំងមួយក្រុមស្គាល់ខ្ញុំយ៉ាងច្បាស់។ ពួកគេនិយាយមកកាន់ខ្ញុំដោយការសប្បាយ ហើយខ្ញុំក៏ស្វាគមន៍ និងប្រាប់ពួកគេថាសូមបន្តការសប្បាយ និងសូមអញ្ជើញមកលេងសារជាថ្មីទៀតនៅកម្ពុជា។

ខ្ញុំនៅមាត់សមុទ្ររហូតម៉ោង១១យប់ ជាមួយការប្រជុំតន្ត្រី និង ការតាំងលក់ទំនិញតាមស្តង់ដ៏គួរឱយចាប់ចិត្ត។ ខ្ញុំចង់ឡើងច្រៀងផ្សាយបន្តផ្ទាល់តាមប៉ុស្តិ (CNC CTN) តែខ្លាចក្មួយ ព្រាប សុវត្ថិ ខេមរះ សេរីមន្ត ឆន សុវណ្ណរាជ ណុប បញ្ញរិទ្ឋ ករុណាពេជ្រ។ល។ បាត់អាជីព និង ខ្លាចដាច់ខ្សែគោរបស់ប្រជាជន៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា