កាលពីម្សិលថ្ងៃទី ៩ វិច្ឆិកា កម្ពុជាអបអរសាទរទិវាបុណ្យឯករាជ្យជាតិ លើកទី ៦៦ និងទទួលទានអំបុកខ្មែរ “ថែជាតិ សាសនា និងព្រះមហាក្សត្រ “ នៅទូទាំងប្រទេសប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង។ នៅថ្ងៃនេះ គឺចាប់ពីថ្ងៃទី ១០ ដល់ ១២ វិច្ឆិកា គឺយើងបន្តសប្បាយរីករាយជាមួយ “បុណ្យអុំទូក លយប្រទីប អកអំបុក និងសំពះព្រះខែ”។

សូមអញ្ជើញបងប្អូនប្រពលរដ្ឋរួមទាំងទេចរជាតិ និងអន្តរជាតិចូលរួមកំសាន្តសប្បាយនៅក្នុងពិធីបុណ្យអុំទូកទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា។ សូមអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ឋទាំងអស់យកចិត្តទុកដាក់ការពារថែរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនអោយបានល្អនៅក្នុងឱកាសបុណ្យអុំទូកដែលមានរយៈពេល៣ថ្ងៃនេះ។ សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់បានសប្បាយរីករាយ និងជួបតែសំណាងល្អគ្រប់ៗគ្នាកុំបីខាន៕