សម្ដេចតេជោបានធ្វើការឆ្លើយតបទៅនឹងសំណើរសុំរបស់ប្រជាពលរដ្ឋ​ ដែលបានស្នើសុំឱ្យជួយបញ្ចុះតម្លៃធ្វើ ប័ណ្ណបើកបរតាមរយៈគេហទំព័រហ្វេសប៊ុករបស់សម្ដេច

ដោយសម្ដេចបានលើកឡើងដូច្នេះថា "ខ្ញុំបានទទួលសំណូមពរពីប្រជាពលរដ្ឋតាម Facebook ស្នើសុំឱ្យជួយបញ្ចុះតម្លៃធ្វើប័ណ្ណបើកបរ។ ខ្ញុំបានទាក់ទងទៅរដ្ឋមន្រ្តីនៃក្រសួងពាកព័ន្ធមួយចំនួនរបស់រាជរដ្ឋាភិបាលហើយ។ខ្ញុំបានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនផ្អាកនូវដំណើការនេះដើម្បីប្រជុំជាមួយស្ថាប័នពាក់ពន្ធ័រកដំណោះស្រាយសមស្របជូនប្រជាជនយើង។ ខ្ញំក៏បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិភាក្សាជាមួយរដ្ឋមន្ត្រីនៃស្ថាប័នពាក់ព័ន្ធដើម្បីបញ្ចុះតម្លៃនិងលុបចោលការចំណាយរបស់ប្រជាជនដែលជាការនាំឱ្យខាតបង់ប្រាក់កាស របស់ប្រជាជន។ខ្ញុំនឹងតាមដានពិនិត្យរឿងនេះជាបន្តមុននឹងដាក់ឱ្យអនុវត្តសារជាថ្មី។ខ្ញុំសង្ឃឹមថា ការបញ្ចុះតម្លៃធ្វើប័ណ្ណបើកបរនេះ គឺនឹងជួយកាត់បន្ថយការចំណាយបានមួយកម្រិតធំរបស់បងប្អូន ជាពិសេសសម្រាប់យុវជនដែលត្រូវការប័ណ្ណបើកបរចាំបាច់ ជាមួយនឹងការអនុវត្តន៍ច្បាប់ចរាចរណ៍នៅដើមឆ្នាំ ២០១៦ នេះ។"


សំណូមពរប្រជាពលរដ្ឋ:- ជំរាបសួរលោកពូក្មួយចង់សួរ ពីរឿងលោកពូរឿងធ្វេីប័ណ្ណបេីកបរម៉ូត ហេតុអីក៏ថ្លៃមិស រហូតដល់ 30$ តែឡាន 35$ ហេីយប័ណ្ណបេីកបរក្មួយមានហេីយ តែផុតកំណត់ចឹងក្មួយចង់ផ្តូរថ្មីគ្រាន់តែប្តូរថ្មីអស់រហូត់ដល់ 30$ហេីយគ្រួសារក្មួយត្រូវប្តូរនគ្នា បេីចឹងអស់លុយច្រេីនណាស់ បេីធ្វេីថ្មីមិនអីទេតែនេះគ្រាន់ផ្តូរថ្មីនឹង ក្មួយចង់សំុណួមពរលោកពូ ហេីយដាក់តំលៃណាមួយដែលសមរម្យ សំរាប់អ្នកប្តូរ នឹងអ្នកធ្វេីថ្មីថាត្រូវដាក់ក្នុងតំលៃណាមួយ៕ សំរាប់អ្នកផ្តូរថ្មី30 $ថ្លៃណាស់។ ព្រោះថ្លៃពេកចឹងពេលខ្លះអ្នកក្រគា្នគ្មានលទ្ធភាពធ្វេីទេ សុំអរគុណលោកពូ៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា