នៅល្ងាច ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញរៀបចំពិធីលៀងសាយភោជន៍ ជូន ឯកឧត្តម ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ព្រមទាំគណៈប្រតិភូ នៅក្នុងឱកាសដែល ឯកឧត្តមបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងពិធីលៀងសាយភោជន៍កាលពីល្ងាចមិញនៅវិមានសន្តិភាព គឺមានការអញ្ជើញចូលរួមពីមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរដ្ឋាភិបាលនៃប្រទេសឡាវ និងមន្ត្រីអង្គទូតនានាប្រចាំកម្ពុជា ប្រកបដោយបរិយាកាសរីករាយ ភាតរៈភាព និងស្និទ្ឋស្នាលក្រៃលែង។ តាមរយៈទស្សនកិច្ចនេះ គឺនឹងរិតចំណងមេត្រីភាពរវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀតដែលនាំមកនូវផលប្រយោជន៍កាន់តែច្រើនឡើងសម្រាប់ប្រជាជាតិនៃ កម្ពុជា-ឡាវ៕