កាលពីរសៀលថ្ងៃទី ១២ កញ្ញា នេះ លោកនាយករដ្ឋមន្ត្រីឡាវ ថងលូន ស៊ីស៊ូលីត បានអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌបព្រះបរមរូបព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ហើយបន្តចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជួបសម្តែងការគួរសមចំពោះ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកនាយករដ្ឋមន្រ្តីឡាវ ថងលូន ស៊ីស៊ូលីត នៅកម្ពុជាបានពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាពល្អជាប្រពៃណីដ៏យូរលង់មកហើយ ជាមួយនឹងសាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងឡាវ៕