ជួបជុំកូនចៅក្នុងថ្ងៃខួបកំណើត។ អវត្តមានចៅទីមួយនៅសល់ចៅ១៩នាក់ តែដូចចាប់ក្តាមដាក់ចង្អេរទម្រាំថតរូបបាន លំបាកជាងប្រមូលទាហាន ១ មុឺននាក់ ចេញច្បាំងទៅទៀត។ រូបថតចៅ៣នាក់ គឺទី១៨ទី១៩និងទី២០កំពុងសង្ឃឹមនឹងមាន ចៅទី២១ និងទី២២ទៀត។ អរគុណបងប្អូនជនរួមជាតិដែលបានជូនពរដល់ខ្ញុំក្នុងថ្ងៃខួបកំណើត៕