បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ក្នុងហេតុការណ៍បាក់អាគារកំពស់៧ជាន់នៅខេត្ត ព្រះសីហនុដែលធ្វើអោយប្រជាជនជាទី ស្រឡាញ់របស់យើងស្លាប់២៨នាក់របួស ២៦នាក់ ក្រៅពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រនិងសម្តេចម៉ែជាទីគោរពសក្ការៈនិងជំនួយឧបត្ថម្ភរបស់ ព្រឹទ្ធសភា

រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា។ខ្លួនខ្ញុំបានអំពាវនាវសុំសប្បុជនជួយឧបត្ថម្ភបន្ថែមដែល មកដល់ម៉ោង១២ថ្ងៃ២៥មិថុនានេះទទួល ទឹកប្រាក់គិតជាដុល្លាចំនួន 2,198,400ដុល្លាអាមេរិក។ ថវិការនេះត្រូវបានឧបត្ថម្ភជូនអ្នករបួសក្នុងម្នាក់១មុឺនដុល្លាសម្រាប់២៤នាក់ ឯ២នាក់ទៀតដែលស្ថិតក្រោមគំនរបាក់បែកប្រម៉ាណជិត៦០ម៉ោងដែលនៅរស់រានមានជិវិតដោយសារការជួយសង្រ្គោះត្រូវបានឧបត្ថម្ភក្នុងម្នាក់ ចំនួន៣មុឺនដុល្លា។សរុបអ្នករបួសចំណាយអស់៣០មុឺនដុល្លា។ ថវិកានៅសល់1,898,400ដុល្លាត្រូវ បែងចែកស្មើរៗគ្នាសម្រាប់អ្នកស្លាប់ចំនួន ២៨នាក់ដែលក្នុងមួយនាក់ទទួលចំនួន 67,800ដុល្លានេះមិនគិតពីថវិការាជរដ្ឋាភិបាល១មុឺនដុល្លាដែលជូនដល់គ្រួសារអ្នកស្លាប់មួយចំនួនក្រោយ១ថ្ងៃ នៃថ្ងៃកើតហេតុផងទេ។ លោកសេង ទៀងនាយករងខុទ្ទកាល័យ របស់ខ្ញុំនឹងរៀបចំជូនក្រុមគ្រួសារសពតាមរយៈធនាគារដើម្បីធានាសុវត្តិភាព សម្រាប់ក្រុមគ្រួសារសព។ ខ្ញុំសូមអរគុណចំពោះសប្បុសជនទាំងអស់ដែលបានជួយជាថវិកាសម្រាប់ជន រងគ្រោះទាំងអ្នកស្លាប់ទាំងអ្នករបួស ដោយមិនគិតពីនិន្នាការនយោបាយ។ ជាថ្មីម្តងទៀតសូមអរគុណនិងកោតសរសើរចំពោះកម្លាំងដែលបានចូលរួមជួយរុករកនិងជួយសង្រ្គោះដែលបាន បង្ហាញនូវការទទួលខុសត្រូវ ផ្តល់នូវក្តី អាណិតស្រឡាញ់ចំពោះជនរងគ្រោះ ក្នុងឋានៈជាជនរួមឈាមដូចគ្នា។ សូមអរគុណផងដែរដល់កម្មករនិងអ្នក បច្ចេកទេសចិនដែលបានចូលរួមក្នុង កិច្ចការនេះតាំងពីការចាប់ផ្តើមរហូតដល់ ការងារត្រូវបានបញ្ចប់។ (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក)៕