សុខសប្បាយជាទេបងប្អូនជនរួមជាតិ? នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា

ចាកចេញពីទីក្រុងបាងកក ប្រទេសថៃ មកកាន់កម្ពុជាវិញហេីយ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ អស់រយៈពេលពីរថ្ងៃរួចមក ។ ខ្ញុំនឹងបន្តជំរុញអោយការងារសង្រ្គោះបន្ទាន់ជនរងគ្រោះដោយអាគារបាក់រលំនៅខេត្តព្រះសីហនុអោយបានលឿនបំផុត នៅពេលខ្ញុំវិលត្រឡប់មកដល់មាតុប្រទេសវិញ។ អរគុណបងប្អូនជនរូមជាតិដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ។