ខ្ញុំស្នាក់នៅទីក្រុងតូក្យូ ប្រទេសជប៉ុន គឺសុខសប្បាយធម្មតាទេ ប៉ុន្តែនឹករឮកមកដល់បងប្អូនជនរួមជាតិទាំងអស់គ្នាជានិច្ច។ តាមកម្មវិធីដែលបានគ្រោងទុកនៅជប៉ុន គឺថ្ងៃស្អែកទី ៣១ ឧសភា នេះ ខ្ញុំនឹងជួបពិភាក្សាការងារ និងចូលរួមជាអធិបតីជាមួយលោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ (Shinzo Abe)

នៅក្នុងពិធីចុះហត្ថលេខាអំពីការផ្តល់ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនដល់កម្ពុជា។ បន្ទាប់ពីហូបអាហារថ្ងៃត្រង់ជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុនរួចហើយ ខ្ញុំនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាវិលត្រឡប់មកកាន់មាតុភូមិវិញនៅរសៀលថ្ងៃស្អែកនេះ។ ជប៉ុនជាមិត្តល្អ ដែលតែងតែយកចិត្តទុកដាក់ជួយកម្ពុជាអោយមានការរីកចម្រើនទៅមុខជានិច្ច៕