ក្នុងនាមខ្ញុំផ្ទាល់ និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនចំពោះ ឯកឧត្តម ខេ ភី សាម៉ា អូលី (KP Sharma Oli )នាយករដ្ឋមន្ត្រីនៃប្រទេសនេប៉ាល់

និងលោកជំទាវភរិយា រ៉ាឌីកា សាគីយ៉ា (Radhika Shakya) ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាថ្ងៃទី ១៣ ឧសភា នេះ។