អរគុណសប្បុរសជន ម្ចាស់មូលនិធិ និងបណ្តាក្រុមហ៊ុនជាតិ និងក្រុមហ៊ុនអន្តរជាតិទាំងអស់ ដែលបានចូលរួមវិភាគទាន ថវិកាដល់កាកបាទក្រហមកម្ពុជា សម្រាប់ជួយប្រជាពលរដ្ឋដែលត្រូវការជំនួយសង្រ្គោះបន្ទាន់នានានៅក្នុងប្រទេស។ កាកបាទក្រហមជួយពលរដ្ឋដោយគ្មានការរើសអើងនៅគ្រប់កាលៈទេសៈទាំងអស់។

អរគុណសមាគម អង្គការដៃគូ កូនក្មួយយុវជន និងក្រុមអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មដល់កម្មវិធីកាកបាទក្រហមនៅទូទាំងប្រទេស។ សង្គមជាតិយើងកាន់តែរីកចម្រើនឆាប់រហ័សលឿនទៅមុខ ដោយសារការចូលរួមចែករំលែក និងសហការរបស់បងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់គ្នា៕