ថ្ងៃនេះ ពូសប្បាយចិត្តណាស់ ដែលបានជួបជុំពិសារអាហារ និងរាំលេងកម្សាន្តជាមួយ កូនក្មួយកម្មករ កម្មការិនី ប្រមាណចំនួន ៣,៧០០នាក់ នៅក្នុងរោងចក្រយីដា ស្ថិតនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងឱកាសអបអរសាទរ«ទិវាពលកម្មអន្តរជាតិ១ឧសភា»

លើកទី១៣៣ ឆ្នាំ២០១៩។ ពូសូមអរគុណដែលកូនក្មួយបានរង់ចាំទទួលស្វាគមន៍ទទួលរាក់ទាក់ ថតរូបអនុស្សាវរីយ៍ និងរាំលេងកម្សាន្តជាមួយពូ ដែលបង្ហាញពីការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់កូនក្មួយ។ ភាពសប្បាយរីករាយទាំងអស់នេះ គឺកើតឡើងទៅបាន ក៏ដោយសារកត្តាសុខសន្តិភាព ដែលមានលោកយាយ លោកតា អ៊ំ ពូមីង ឪពុកម្ដាយ របស់កូនក្មួយទាំងអស់ ចូលរួមថែរក្សាការពារជាមួយរាជរដ្ឋភិបាល។ សូម កូនក្មួយ ចូលរួមថែរក្សាការពារសន្តិភាពអោយបានគង់វង្ស មានសន្តិភាព ទើបមានការអភិវឌ្ឍន៍។ សូមអរគុណបងប្អូនកូនក្មួយដែលគាំទ្រ និងបោះឆ្នោតអោយ គណបក្សប្រជាជន ដែលមានពូជាប្រធានដើម្បីដឹកនាំកសាងប្រទេសជាតិយើងអោយកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត៕

 

 

 

\