នៅព្រឹកមិញដដែលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនទី២ គឺជួបក្រុមហ៊ុនគ្រឿងចក្រធុនធ្ងន់របស់ចិន។ នៅក្នុងជំនួបនេះតំណាងក្រុមហ៊ុនបានមានប្រសាសន៍ថា កន្លងមកក្រុមហ៊ុនទៅបណ្តាក់ទុននៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៧ មកម្លេះ

ដោយបានសហការជាមួយនឹងក្រសួងពាក់ព័ន្ធ ជាពិសេសក្រុមហ៊ុនបានកសាងវារីអគ្គិសនីនៅស្ទឹងតាតៃ ហើយបានជួយកែលម្អក្របខ័ណ្ឌអគ្គិសនីនៅប្រទេសកម្ពុជាតែម្ដងនៅស្ទឹងអាតៃនៅឆ្នាំ 2010 ក្នុងគម្រោងថវិកា 540 លានដុល្លា។ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើ និងជំរុញអោយមានការវិនិយោគទៅលើថាមពល នៅកម្ពុជាបន្ថែមទៀត ហើយលោកប្រធានក្រុមហ៊ុន ក៏បានរាយការណ៍ជូនសម្ដេចថា ការធ្វើពាណិជ្ជកម្មលើថាមពលនេះគឺបានដំណើរការទៅមុខដោយរលូន ហើយលោកក៏បានអរគុណសម្ដេចតេជោចំពោះការគាំទ្រ និងគម្រោងនេះ ហើយលោកបានចាត់ទុកថាការដឹកនាំរបស់សម្ដេចតេជោ ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺសេដ្ឋកិច្ចកម្ពុជាមានការកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសជាងនេះទៅទៀតលើថាមពលអគ្គិសនី ដែលមានតម្រូវការសំខាន់របស់ពលរដ្ឋនេះ។ ក្រុមហ៊ុនក៏បានស្នើដល់សម្ដេចគឺចង់បន្តអភិវឌ្ឍក្រុមហ៊ុនថ្មីទៀតនៅពេលខាងមុខខាងថាមពលនេះ ហើយកន្លងមកលោកក៏បានចាប់ដៃសហការជាមួយនឹងស្ថាប័នរដ្ឋរបស់កម្ពុជាជាពិសេសក្រសួងរ៉ែ និងថាមពល ហើយគាត់សង្ឃឹមថាក្រុមហ៊ុនរបស់គាត់នឹងទទួលបានការគាំទ្រពីសម្ដេចតេជោនាយកមន្ត្រី ដើម្បីឲ្យគាត់បានបន្តផលិតថាមពលអគ្គិសនីបន្ថែមទៀតជាពិសេសគម្រោងថ្មីនាពេលខាងមុខ។ សម្តេចតេជោក៏បានស្វាគមន៍ និងអរគុណចំពោះក្រុមហ៊ុន ដែលមកបណ្ដាក់ទុនជួយអភិវឌ្ឍន៍ដល់វិស័យថាមពលនៅប្រទេសកម្ពុជា ដើម្បីបន្តធ្វើយ៉ាងណាឲ្យការអភិវឌ្ឍវិស័យថាមពលមានការវិវត្តដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជាជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់កម្ពុជានិងធ្វើយ៉ាងណាឲ្យតម្លៃអគ្គិសនីមានការថយចុះបន្ថែមទៀត៕