ខ្ញុំ និងគណៈប្រតិភូដែលកំពុងស្នាក់នៅប្រទេសចិន គឺសុខសប្បាយធម្មតា។

ចាប់តាំងពីមកដល់ទឹកដីមិត្តចិន គឺខ្ញុំបានជួបពិភាក្សាការងារទ្វេភាគីជាមួយបណ្តាប្រទេសជាមិត្ត ដៃគូឯកជន និងជាមួយមន្រ្តីសំខាន់ៗរបស់ប្រទេសចិន ដើម្បីពង្រឹងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាពិសេសលើវិស័យវិនិយោគ និងពាណិជ្ជកម្ម។ វេទិកាផ្លូវ១ខ្សែក្រវ៉ាត់១ លើកទី២ ដែលបានប្រារព្ឋកាលពីម្សិលមិញ គឺនឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចកាន់តែច្រើនឡើងដល់ប្រទេសជាតិយើង។ សូមជូនពរបងប្អូនជនរួមជាតិ បានសប្បាយរីករាយនៅថ្ងៃឈប់សម្រាកថ្ងៃនេះទាំងអស់គ្នា៕