នៅព្រឹកមិញនេះ បន្ទាប់ពីអញ្ជើញជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយកម្មករ ១១,២២៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤ ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia)នៅភូមិព្រៃរកា ឃុំឆកឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល រួចហើយនោះ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនដោយផ្ទាល់ដៃឧបត្ថម្ភដើម្បីដោះស្រាយពេលសំរាលកូន ដល់កូនក្មួយ ស្ត្រីកម្មការនីមានផ្ទៃពោះចំនួន ២៩៨នាក់។ សម្តេចតេជោ ហ៊ុន សែន នឹងបន្តខិតខំដោះស្រាយបញ្ហាជាច្រើនទៀតជូនកូនក្មួយកម្មករ។ ការតម្លើងប្រាក់ខែគឺនឹងតម្លើងនៅរៀងរាល់ឆ្នាំ ហើយនៅ ឆ្នាំ ២០១៩នេះ ប្រាក់ខែត្រូវបានតម្លើងដល់១៨២ដុល្លារ ហើយនឹងបើក២ដងក្នុង១ខែផងដែរ។ សម្តេចតេជោ នឹងបន្តអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនកម្មករនៅទូទាំងប្រទេសជាបន្តបន្ទាប់ទៀត។ សូមជូនពរក្មួយៗដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់ទាំងអស់ មានសុខភាពល្អ និងសុខសុវត្ថិភាពពេលសម្រាលកូននាពេលខាងមុខនេះផង។ អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយកម្មករទាំងអស់ ដែលគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕