យើងរៀនសូត្រពីប្រវត្តិសាស្រ្ត ដើម្បីខិតខំកសាងប្រទេសជាតិអោយបានល្អ។

អ្វីដែលធ្វើអោយកម្ពុជាយើងរឹងមាំ និងកាន់តែរីកចម្រើនរុងរឿងទៅមុខ “គឺសន្តិភាព, ឯករាជភាព និងបូរណភាពទឹកដី” ដែលយើងដាច់ខាតមិនត្រូវយកទៅដូរនឹងថ្នូរអ្វីមួយនោះឡើយ។ កម្ពុជាទម្រាំមានថ្ងៃនេះ គឺបានឆ្លងកាត់ឧបសគ្គ និងការលំបាកខ្លាំងណាស់ ដូច្នេះយើងមិនត្រូវបណ្តោយអោយជនអគតិទាំងឡាយណា មកបំផ្លិចបំផ្លាញសេចក្តីសុខរបស់កម្ពុជាបានតទៅទៀតជាដាច់ខាត។ អរគុណបងប្អូនជនរួមជាតិ ដែលផ្តល់នូវទំនុកចិត្ត ភាពជឿជាក់ និងការគាំទ្រចំពោះខ្ញុំក្នុងការដឹកនាំប្រទេសអោយកាន់តែរីកចម្រើនទៅមុខ។ សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងបានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍៕