ព្រឹកនេះ មានពេលគ្រប់គ្រាន់ដើម្បីវាយ ១៨ឡូ ជាមួយធាតុអាកាសដ៏ល្អនារដូវធ្លាក់ខ្យល់ពីជើង។

ថ្ងៃចន្ទ័ដល់ថ្ងៃសុក្រ ខ្ញុំហាត់ប្រាណនៅផ្ទះ ដោយហែលទឹក ជិះកង់ និងដើរលើម៉ាស៊ីន ដែលប្រើពេល ៦០ ទៅ ៩០នាទី។ សូមផ្តាំទៅលោកម្នាក់ ដែលធ្លាប់យកស្រីជាអនិតិជនអាយុក្រោម១៨ឆ្នាំ នៅខេត្តបាត់ដំបង ដែលរត់ទៅនៅកាណាដា ដែលទើបបង្ហោះក្នុង Facebook ថា លោក ហ៊ុន សែន នៅមិនបានយូរទៀត ដែលចង់សំដៅលើសុខភាពខ្ញុំថាមិនអាចរស់បានយូរទៀត។ សូមលោកយកចិត្តទុកដាក់លើសុខភាពខ្លួនឯងប្រសើរជាងគិតមកដល់រូបខ្ញុំ និងប្រសិនធ្វើនយោបាយរង់ចាំខ្ញុំស្លាប់ទើបហ៊ានចូលស្រុកដើម្បីតស៊ូ សុំរង់ចាំជាតិក្រោយចុះ ព្រោះលោកនឹងស្លាប់មុនខ្ញុំ៕