នៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៩ នេះ គឺជាខួបលើកទី ៣៤ ដែល សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលតំណែងជា “នាយករដ្ឋមន្រ្តីនៃកម្ពុជា”

(១៤មករា ១៩៨៥-១៤ មករា ២០១៩)។ បើគិតពីរយៈពេលដែល សម្តេចតេជោ បានចូលរួមក្នុងរដ្ឋាភិបាល គឺចាប់តាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ មកទល់ពេលនេះ គឺមានរយៈពេល ៤០ឆ្នាំហើយ ។ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់ របស់ សម្តេចតេជោ គឺបានបញ្ចប់សង្រ្គាមទាំងស្រុងនៅក្រោម នយោបាយ ឈ្នះ ឈ្នះ ដែលបានបង្រួបបង្រួមជាតិ នាំមកនូវសន្តិភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ រួមទាំងសមិទ្ឋផលផ្លូវខ្សែក្រវាត់ទី ៣ ដែលសម្ពោធបើកការដ្ឋានសាងសង់ថ្ងៃនេះ។ សូមអរគុណបងប្អូនសមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា ទូទាំងប្រទេស និងបងប្អូនជនរួមជាតិ ដែលផ្តល់នូវក្តីអាណិតស្រឡាញ់ និងជំនឿទុកចិត្ត ព្រមទាំងបានបោះឆ្នោតគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំកម្ពុជា នៅក្នុងការបោះឆ្នោតជាច្រើនអាណត្តកន្លងមកនេះ។ សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នានៅក្នុងឆ្នាំសកលថ្មី ២០១៩នេះ៕