នៅរាត្រីយប់ថ្ងៃទី ១១ ខែមករា បន្ទាប់ពីបានពិសារអាហារសាមគ្គីជាមួយបងប្អូនអ្នកសារព័ត៌មានរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញផ្ដល់កិត្តិយសអនុញ្ញាតឲ្យបងប្អូនកូនក្មួយអ្នកសារព័ត៌មានទាំងអស់បានថតរូបជាមួយ

សម្តេច ទុកជាអនុស្សាវរីយ៍នៅក្នុងបរិយាកាសស្និទ្ធស្នាល និងរីករាយក្រៃលែង។ សម្តេចតេជោ ហ៊ុន សែន តែងតែគាំទ្រ និងលើកស្ទួយនូវស័យព័ត៌មាន ដែលជាដៃគូមិនអាចខ្វះបានក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស។ ទន្ទឹមនឹងនោះ សម្តេចតេជោ តែងយកចិត្តទុកដាក់ចំពោះអ្នកសារព័ត៌មាននៅគ្រប់កាលៈទេសៈទាំងអស់។ សម្តេចតេជោ ហ៊ុន សែន គឺប្រៀបដូចជាឪពុកប្រកបដោយព្រហ្មវិហារធម៍ ដែលតែងតែចង់ឃើញកូន ល្អប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះវិជ្ជាជីវៈជាអ្នកសារព័ត៍មាន៕