នៅព្រឹកស្អែកទី ៩ មករា ពូនឹងទៅជួបសួរសុខទុក្ខកូនក្មួយកម្មករ នៅភូមិ ត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

ពូបានសន្យាហើយថា ដរាបណាពូនៅបន្តដឹកនាំប្រទេសជាតិ គឺពូនឹងបន្តចុះជួបស្វែងយល់ពីសុខទុក្ខកូនក្មួយផ្ទាល់នៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ ពូនឹងខិតខំសម្របសម្រួលជាមួយម្ចាស់រោងចក្រសហគ្រាស ដើម្បីអោយក្មួយៗទទួលបានផលប្រយោជន៍ការងារកាន់តែច្រើន។ រីឯប្រាក់ខែកូនក្មួយវិញ គឺនឹងតម្លើងជារៀងរាល់ឆ្នាំ។ ពូជូនពរកូនក្មួយកម្មករ កម្មការិនីទូទាំងប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសំណាងល្អក្នុងឆ្នាំសកលថ្មី ២០១៩ នេះគ្រប់ៗគ្នាកុំបីខានឡើយ៕