ខ្ញុំនិងភរិយា សូមអរគុណបងប្អូនជនរួមជាតិ សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស ព្រមទាំងមិត្តរួមអាវុធ និងអតីយុទ្ធជន ដែលបានលះបង់គ្រប់យ៉ាងរួមទាំងអាយុជីវិតក្នុងការចូលរួមរំដោះប្រទេសបានរួចផុតពីសង្រ្គាម និងពីរបបប្រល័យពូជសាសន៍

ដែលធ្វើអោយកម្ពុជាទទួលបាននូវសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃនេះ។ ច្បាស់ណាស់មាន ៧ មករា ទើបយើងមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃ។ នៅថ្ងៃនេះ យើងទាំងអស់គ្នាសប្បាយរីករាយអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤០ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧មករា ២០១៩) ទាំងនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក និងនៅទូទាំងប្រទេសកម្ពុជា។ ខ្ញុំនិងភរិយា សូមប្រគេនពរ តេជគុណគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិ និងកងទ័ពជាតិនៅទូទាំងប្រទេស សូមទទួលបាននូវសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារព្រមទាំងពុទ្ឋពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕