នៅម៉ោងប្រមាណ ៦.៣៨នាទីល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដល់ វិមាន ឈ្នះ ឈ្នះ ដេីម្បីចូលរួមឆ្លងឆ្នាំសកល២០១៨ ចូលឆ្នាំ២០១៩។

នៅក្នុងដំណេីរនៃការអញ្ជេីញដល់របស់ សម្ដេចទាំងទ្វេ មានការទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់មន្ត្រីជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសគឺបងប្អូនប្រជាពលរដ្ឋយ៉ាងច្រេីនកុះករ ឈររង់ចាំទទួលស្វាគមន៍សម្ដេចទាំងទ្វេ ព្រមទាំងថតរូបសែលហ្វីជាមួយសម្ដេច ដែលបានបង្ហាញពីការស្រលាញ់ គាំទ្រ ចំពោះការដឹកនាំរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី។ បន្ទាប់ពីការអញ្ជេីញដល់របស់ សម្ដេចទាំងទ្វេ គឺមានកម្មវិធីគោរពភ្លេងជាតិ ការអានសុន្ទរកថាស្វាគមន៍របស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងបន្ទាប់មកគឺការប្រគុំតន្ត្រី និងការសម្ដែងផ្សេងៗ។ តាមកម្មវិធី នៅក្នុងរាត្រីឆ្លងឆ្នាំយប់នេះនៅ វិមាន ឈ្នះ ឈ្នះ មានកម្មវិធីប្រគុំតន្រ្តី និងស្តង់ពិព័រណ៍ជាច្រើន ព្រមទាំងពិធីបាញ់កាំជ្រួច អមដោយភ្លេីងចំរុះពណ៌ ដើម្បីអបអរសាទរឆ្លងឆ្នាំផងដែរ។ សូមជូនពរ បងប្អូនជនរួមជាតិ ទទួលបានសេចក្ដីសុខ សុភមង្គល រកស៊ីមានបាន នៅក្នុងឆ្នាំថ្មី ឆ្នាំសកល២០១៩៕