នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ វិមានឈ្នះ ឈ្នះ នឹងត្រូវសម្ពោធជាផ្លូវការ។ នៅទីនោះបងប្អូនជនរួមជាតិនឹងបានឃើញនូវវិមានដ៏ធំមួយដែលត្រូវបានកសាងឡើងរំលេចដោយរូបសំណាក ចម្លាក់ជញ្ជាំងថ្ម ផ្ទាំងរូបថតប្រវត្តិសាស្រ្ត វីដេអូអេឡិកត្រូនិក… ដែលបានរៀបចំដាក់តាំងបង្ហាញជូនសាធារណជនជាតិ

និងអន្តរជាតិអោយបានឃើញច្បាស់អំពីប្រវត្កិពិតនៃការតស៊ូរំដោះប្រទេស ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្តួលរំលំរបបវាលពិឃាតប៉ុលពត និងរំលាយចោលអស់ទាំងស្រុងនូវតំបន់ត្រួត្រាជាច្រើនដោយភាគីផ្សេងៗ។ ការលះបង់គ្រប់យ៉ាងរបស់ សម្តេចតេជោ បានធ្វើអោយកម្ពុជាក្លាយមកជាប្រទេសមានសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃ។ មរតកតេជោដែលជាជ័យជំនះរបស់កម្ពុជាទាំងមូល នឹងបន្សល់ទុកជូនកូនខ្មែរជំនាន់ក្រោយអោយបានឃើញច្បាស់តាមរយៈវិមានឈ្នះ ឈ្នះ ដែលនឹងសម្ពោធនៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះ។ សូមអញ្ជើញបងប្អូនជនរួមជាតិ និងកូនក្មួយយុវជនចូលរួមអោយបានច្រើនកុះករនៅក្នុងពិធីដ៏អធិកអធមនេះ!