នៅព្រឹកថ្ងៃទី ២៦ ធ្នូ នេះ បន្ទាប់ពីបានអញ្ជើញជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនកូន ក្មួយកម្មករកម្មការិនីចំនួន ១៥,៦០៦នាក់ មកពីខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល រួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

បានអញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់ថវិកាឧបត្ថម្ភមួយចំនួនដោយផ្ទាល់ដៃដល់កូនក្មួយស្ត្រីកម្មការនីមានផ្ទៃពោះចំនួន ៧១៧នាក់ ដើម្បីរៀបចំទុកដាក់មុនពេលសម្រាលកូន។ សម្តេចតេជោ ហ៊ុន សែន បានសន្យាបន្តខិតខំដោះស្រាយបញ្ហាជាច្រើនទៀតជូនកូនក្មួយកម្មករអោយទទួលបាននូវផលប្រយោជន៍ជាច្រើនថែមទៀត។ ចំពោះការតម្លើងប្រាក់ខែគឺនឹងតម្លើងនៅរៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០១៩ខាងមុខ ប្រាក់ខែកូនក្មួយកម្មករនឹងឡើងដល់១៨២ដុល្លារ ដែលនឹងត្រូវបើកជូន២ដងក្នុង១ខែ។ សូមជូនពរកូនក្មួយដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់ទាំងអស់ មានសុខភាពល្អ និងសុខសុវត្ថិភាពក្នុងពេលសម្រាលកូននាពេលខាងមុខនេះ។ អរគុណសារជាថ្មីដល់បងប្អូនជនរួមជាតិ និងកូនក្មួយកម្មករទាំងអស់ដែលតែតែគាំទ្រ និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាមកទល់សព្វថ្ងៃ៕