ក្រោយពីបញ្ចប់ទស្សនកិច្ចផ្លូវការនៅ ប្រទេសនេប៉ាល់, ឡាវ និងវៀតណាម កាលពីពេលថ្មីៗនេះរួចហើយ ខ្ញុំនៅមានកិច្ចការសំខាន់ៗក្នុងប្រទេសជាច្រើនទៀតដែលត្រូវធ្វើជារៀងរាល់ថ្ងៃ។ នៅចុងសប្តាហ៍នេះ សង្ឃឹមថានឹងបានសម្រាកលំហែរសុខភាពខ្លះមិនខាន។

ស្អែកនេះខ្ញុំនឹងទៅខេត្តកោះកុង ហើយគ្រោងនឹងជួបអគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ព្រមទាំងចូលរួមពិធីបុណ្យសមុទ្រនៅថ្ងៃសៅរ៍នៅទីនោះតែម្តង។ សូមបងប្អូនជនរួមជាតិ និងក្មួយៗចូលរួមសប្បាយរីករាយក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុង អោយបានច្រើកុះករនាចុងសប្តាហ៍នេះ។ សូមជូនពរបងប្អូនធ្វើដំណើរសុខសប្បាយតាមផ្លូវទាំងអស់គ្នា៕