នៅព្រឹកមិញថ្ងៃទី ១២ ធ្នូ នេះ បន្ទាប់ពីអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយកម្មករកម្មការនីចំនួន ១៧,៦២១ នាក់ មកពីរោងចក្រសហគ្រាសចំនួន២៣ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺរួចហើយនោះ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនដោយផ្ទាល់ដៃឧបត្ថម្ភដល់កូនក្មួយស្រ្តីកម្មករមានផ្ទៃពោះ ៦៨៩នាក់ ដើម្បីទុកដោះស្រាយពេលសំរាលកូនខាងមុខ។ សម្តេចតេជោ ហ៊ុន សែន នឹងបន្តខិតខំដោះស្រាយបញ្ហាជាច្រើនទៀតជូនកូនក្មួយកម្មករ។ ការតម្លើងប្រាក់ខែគឺនឹងតម្លើងនៅរៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០១៩ខាងមុខ ប្រាក់ខែកូនក្មួយកម្មករ កម្មការិនី នឹងឡើងដល់១៨២ដុល្លារ។ សម្តេចតេជោ ហ៊ុន សែន នឹងបន្តអញ្ជើញចុះសួរសុខទុក្ខជាមួយបងប្អូនកម្មករនៅទូទាំងប្រទេសជាបន្តបន្ទាប់ទៀត។ សូមជូនពរក្មួយៗដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់ទាំងអស់ មានសុខភាពល្អ និងសុខសុវត្ថិភាពពេលសម្រាលកូនពេលខាងមុខនេះ និង អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយកម្មករទាំងអស់ ដែលគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាកន្លងមកនេះ៕