នៅថ្ងៃទី ៨ធ្នូនេះ ខ្ញុំត្រូវចូលរួមអាហារការ ងារពេលព្រឹកជាមួយ នាយករដ្ឋមន្រ្តីវៀត ណាម ហើយនឹងជួបពិភាក្សាការងារបន្ថែម ចុងក្រោយជាមួយប្រធានរដ្ឋសភាវៀតណាម។ បន្ទាប់មកនឹងហោះមកកាន់ប្រទេសកម្ពុជា វិញ។

ទស្សនកិច្ចរយៈពេល២ថ្ងៃនៅប្រទេសវៀតណាម គឺបានរិតបន្តឹងនូវចំណងមិត្តភាពកាន់តែល្អរឹងមាំ ដែលនឹងជួយជំរុញដល់កិច្ចសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខតាមព្រំដែន និងកិច្ចសហប្រតិបត្តិ ការដទៃៗទៀតជាច្រើនដែលនាំមកនូវផលប្រយោជន៍ ល្អៗសម្រាប់ប្រជាជាតិទាំងពីរ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ និងបានសប្បាយរីករាយក្នុងថ្ងៃសម្រាកចុងសប្តាហ៍។